(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចជាថ្មីថា ជំងឺកូវីដ១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែក៏បានធ្វើឱ្យមានកាលនុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱកាសមានច្រើនសម្រាប់យុវជនកម្ពុជា នាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសម័យនេះយុវជនមានឱកាសច្រើនណាស់ បើធៀបនឹងយុវជនក្នុងសម័យសង្គ្រាម ដែលបាត់បង់ទាំងស្រុងនូវឱកាសសម្រាប់ការសិក្សារៀនសូត្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់។ ក្នុងនោះគ្រូត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាអប់រំនៅកម្ពុជា មិនចំណុះលើការប្រមាថរបស់គេនោះទេ សំខាន់លើការប្រឹងប្រែងពង្រឹងនូវការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយ ហើយត្រូវធ្វើការកែលំអរ ដែលក្រសួងអប់រំ បានខិតខំជាខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយលើការអប់រំ ដែលត្រូវធ្វើការកែលំអរ ហើយក្រសួងអប់រំ បានខិតខំជាខ្លាំងក្នុងការលើកកម្ពស់ការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជា គឺទទួលបានបណ្ឌិតពីកម្ពុជា ហើយពេលទៅក្រៅប្រទេសគេហៅបណ្ឌិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនសិស្សរត់រកសាលា តែបច្ចុប្បន្នសាលារត់រកសិស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងគួរឱ្យកត់សម្គាល់មុនសម័យកូវីដ១៩ មានអ្នកប្រឡងជាប់និទ្ទេសតិច តែក្នុងសម័យកូវីដ១៩ រៀនតាមអនឡាញ ធ្វើឱ្យសិស្សនិទ្ទេស A កើន៣ដង។ សម្រាប់សម្តេចតេជោ បញ្ជាក់ថា សញ្ញាណនេះបង្ហាញឱ្យឃើញថា សិស្សព្យាយាមស្វ័យសិក្សា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូពេទ្យហត់ពេកហើយ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យដំឡើងខ្ពស់ជាងគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើរៀនមិនកើតកុំបន្ទោសសាលា ឬបន្ទោសគ្រូ ត្រូវបន្ទោសខ្លួនឯងមិនប្រឹងប្រែង។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យសិក្សាពីចំនួនមន្ត្រីរាជការនៅប្រទេសស្រីលង្កា ដែលមានចំនួនប្រមាណ ១លាន ៥សែននាក់។ ចំនួននេះសម្តេចតេជោ លើកឡើងថា អាចជាបញ្ហាមួយឱ្យស្រីលង្កាជួបវិបត្តិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសមន្ត្រីរាជការមិនអាចចេះតែរើសបាននោះទេ គឺត្រូវមានការប្រឡងឱ្យច្បាស់លាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចអស់អំណាច តែការគ្រប់គ្រងអំណាច គឺនៅតែស្ថិតក្រោមកណ្តាប់ដៃរបស់បក្សប្រជាជនកម្ពុជាជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចរិតរបស់សម្តេចមិនប្តូរជានិច្ច គឺឈរការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយដែលជេរប្រមាថ ត្រូវបិទអាជ្ញាប័ណ្ណចោល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផ្តល់ថវិកា ១៨ម៉ឺនដុល្លារ ឱ្យលោក សាន្ត ប៊ុនធឿន ទិញផ្ទះរស់នៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកបង្រៀនភាសាវៀតណាម ដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវៀតណាម ការរៀបចំកម្មវិធីជំនួប តិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរី។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមិនលើកពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជានឹងផ្ទុះ បើគណបក្សប្រជាជនមិនកាន់អំណាច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានចំណុចពីរ ដែលនឹងនាំឱ្យផ្ទុះនោះ រួមមាន៖ ការប្រើពាក្យត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ និងត្រៀមវ៉ៃយកទឹកដីដែលបានបាត់បង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមប្រឆាំងថា បើចិត្តសឿងក្នុងកម្មវិធីនយោបាយពេលបោះឆ្នោត ប្រកាសវ៉ៃយកវៀតណាមទៅ ពេលខ្លួនឈ្នះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន ពន្យល់ពិធីការរឿងប្រើប្រាស់ទង់ជាតិ ពេលស្វាគមន៍ភ្ញៀវបរទេស។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលព្រះមហាក្សត្រទទួលភ្ញៀវបរទេស មិនដែលដាក់ទង់ជាតិប្រទេសរបស់ភ្ញៀវនោះទេ។ សម្តេចទទួលភ្ញៀវ ក៏មិនដែលដាក់ទង់ប្រទេសរបស់ភ្ញៀវនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមអ្នកវិភាគថា បើល្ងង់រៀនសូត្របន្ថែម។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីនៅកម្ពុជា មិនត្រូវការការគាំទ្រពីប្រទេសណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅកម្ពុជានឹងផ្ទុះ បើបក្សប្រឆាំងដឹកនាំ ព្រោះនយោបាយរឹបអូសទ្រព្យអ្នកមានទៅជូនអ្នកក្រ និងវ៉ៃយកទឹកដីបាត់បង់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអនុញ្ញាតឱ្យកូនធ្វើឱ្យបក្ស និងជាតិរលាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន និទានរឿងផ្តល់ជាគតិអប់រំថា ការលោភលន់មិនចេះស្កប់ស្កល់នាំដល់ក្តីវិនាសអន្តរាយ។

* ផ្តើមចេញពីបទពិសោធន៍ប្រទេសស្រីលង្កា សម្តេចតេជោ ហ៊ុន សែន បានណែនាំមិនត្រូវឱ្យបុគ្គលិករដ្ឋធំហួសហេតុពេកនោះទេ ខណៈគោលការណ៍ចំណាយគេកំណត់ត្រឹម ៤ភាគរយប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានដាក់ការសន្និដ្ឋានថា ការដួលរំលំសេដ្ឋកិច្ចរបស់ស្រីលង្កា អាចបណ្តាលមកពីការចំណាយលើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដែលមានជិត ២លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២២នាទី នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News.៕