(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ សេម មករា នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ឯក ជុំសារ៉េត នាយរងប៉ុស្តិ៍ បានដឹកនាំក្រុមការងារយកថវិកា និងភេសជ្ជៈមួយចំនួន ទៅជូនលោកវរសេនីយ៍ឯក សុខ សំអាន នាយរងប៉ុស្តិ៍ ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ។

អំណោយរួមមាន ថវិកាសរុបចំនួន ១០,៤៨១,០០០រៀល ទឹកដោះគោឆៅ ១កេះធំ ទឹកត្រចៀកកាំ ០៣យួរ ទឹកសុទ្ធ ៣កេស ដែលជាអំណោយរបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងការចូលរួមឧបត្ថម្ភ ពីមិត្តរួមការងារក្នុងអង្គភាព៕