(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋ ដែលជន់លិចដោយទឹកភ្លៀង នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ម្ចាស់ស្រូវ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចុះជួយប្រមូលផលជូនគាត់ បានទាន់ពេលវេលា ជាពិសេស ចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងអស់ ជាពិសេសចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះជាដើម ។

លោក អ៊ុំ រាត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មេបញ្ជាការគ្រប់កងឯកភាព ស្នងការនគរបាលខេត្ត អធិការ និងកងកម្លាំងទាំង ក្នុងខេត្តដែលជានិច្ចកាល មានស្មារតីចូលរួមជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលា ក្រៅពីកិច្ចស្នូលអង្គភាពរបស់ខ្លួន។

ក្នុងនាមគណៈបញ្ជាការឯកភាព បានត្រៀម រៀបចំកងកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្ដាស្រុកមួយចំនួន ដែលរងផលប៉ះពាល់ដើម្បីជួយ៕