(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤១នាក់ និងជាសះស្បើយ៣៨នាក់

២៖ ប្រមុខ UN អំពាវនាវឲ្យបង្កើត «តំបន់គ្មានយោធា» នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន

៣៖ សេចក្តីថ្លែងការណ៍៖ អាស៊ានគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

៤៖ Washington Post: FBI តាមរកឯកសារនុយក្លេអ៊ែរ ក្នុងពេលឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ

៥៖ មានជនខិលខូចយកឈ្មោះសម្តេចតេជោ ហ៊ុន សែន ទៅបង្កើតតេឡេក្រាម, សម្តេចតេជោ អំពាវនាវឱ្យប្រយ័ត្នចាញ់បោកជនខិលខូចនេះ

៦៖ ក្រុមប្រទេសលោកខាងលិច សន្យាផ្ដល់ជំនួយយោធា ១.៥៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

៧៖ ក្រសួងទេសចរណ៍ អនុគ្រោះលើកលែងការពិន័យជាប្រាក់ ចំពោះអាជីវកម្មទាំងអស់ដែលទាក់ទងនិងវិស័យទេសចរណ៍

៨៖ អតីតប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា ធ្វើដំណើរមកដល់ថៃហើយ ដើម្បីជ្រកកោនបណ្ដោះអាសន្ន

៩៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងស្ទុះងើបឡើងវិញក្នុងអត្រា ៥%នៅឆ្នាំ២០២២នេះ

១០៖ សេដ្ឋវិទូអូស្រ្តាលីដែលជាប់ឃុំ នៅមីយ៉ាន់ម៉ា ផ្តល់សក្ខីកម្មជាលើកដំបូង ចំពោះមុខតុលាការ

១១៖ ៧ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

១២៖ សមាជិកសភាជប៉ុន ជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ខណៈទីក្រុងតូក្យូអំពាវនាវឲ្យដោះលែងផលិតករភាពយន្តជប៉ុន

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៧លាននាក់ និងស្លាប់៣៥.៤ម៉ឺននាក់

១៤៖ ប្រធានាធិបតីហ្វីលីពីន គំរាមបណ្តេញមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជុំវិញការនាំចូលស្ករសដោយគ្មានការយល់ព្រមពីលោក

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៤៦,២០៧នាក់, ដូសទី៣ចំនួន ៩,៨៨៣,៧៣១នាក់, ដូសទី៤ចំនួន ៣,៧៤៥,៦៩៣នាក់ និងដូសទី៥ចំនួន ៥៣៥,៧៩២នាក់ (គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២)

១៦៖ វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងលក់យន្ដហោះចម្បាំង F-35 ឱ្យថៃ ឬ?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ដណ្តើមបានតំណែងជើងឯកស្មាតហ្វូនដែលមានតម្លៃមធ្យមក្នុងប្រទេសឥណ្ឌា

២៖ Facebook កំពុងសាកល្បងមុខងារដ៏សំខាន់មួយសម្រាប់សុវត្ថិភាពអ្នកប្រើប្រាស់កម្មវិធី Messenger

៣៖ បុរសទី២ ប្លន់សត្វឆ្កែរបស់ Lady Gaga ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ

៤៖ ខ្សែប្រយុទ្ធ Solomon ដែលទើបចុះកិច្ចសន្យាថ្មីរបស់ Fulham នឹងត្រូវអវត្តមានរយៈពេលយូរ ដោយសារវះកាត់ជង្គង់

៥៖ កម្ពុជា ត្រៀមវិញ្ញាសាជាង ៥០០ ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

៦៖ Premier League នឹងអនុវត្តឡើងវិញ នូវការឈប់សម្រាកផឹកទឹក នៅចុងសប្តាហ៍នេះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)