(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៤ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៣៦០,៣៤៨នាក់ (ស្លាប់ ៤៣,០៩៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៦៧,១៣៧នាក់ (ស្លាប់ ១៥៧,១៧១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧២៤,២២៥នាក់ (ស្លាប់ ៣៦,០៦៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦១៦,៥១២នាក់ (ស្លាប់ ៣១,៧៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨១៨,៤៨០នាក់ (ស្លាប់ ៦០,៩១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៨១,១៦២នាក់ (ស្លាប់ ១,៥៤៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,២៩៧នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១២,១២៤នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,១៣៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕