(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២១នាក់ និងជាសះស្បើយ ៣៥នាក់

២៖ អ៊ុយក្រែន ចោទរុស្ស៊ីថា ប្រើប្រាស់រោងចក្រនុយក្លេអ៊ែរជាខែល ក្នុងការបាញ់ផ្លោងគ្រាប់រ៉ុក្កែត

៣៖ តំណាងអយ្យការ សម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងគណបក្សប្រជាជនកម្ពុជា

៤៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក សើចចំអកចំពោះការប្រកាសដាក់ទណ្ឌកម្មរបស់ចិន មកលើលោកស្រី

៥៖ តំណាងអយ្យការ សម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តឹង គ.ជ.ប

៦៖ កូរ៉េខាងត្បូង៖ ប្រព័ន្ធមីស៉ីលការពារដែនអាកាស THAAD ជាមធ្យោបាយការពារខ្លួនសុទ្ធសាធ

៧៖ កម្ពុជាជាប្រទេសទី១ នាំចេញកង់ច្រើនជាងគេទៅកាន់សហគមន៍អឺរ៉ុប ខណៈ៦ខែឆ្នាំនេះការនាំចេញកង់ទទួលចំណូលជាង ៥០០លានដុល្លារ

៨៖ ចិន បញ្ជាក់ឡើងវិញពីលទ្ធភាពប្រើកម្លាំងយោធាលើតៃវ៉ាន់ នៅក្នុង «សៀវភៅស» របស់ខ្លួន

៩៖ មន្រ្ដី៖ ឆ្នាំនេះការផ្គត់ផ្គង់អំបិលមិនប្រឈមការខ្វះខាតឡើយ ទោះផលិតបានតែជាង៤ម៉ឺនតោនក្ដី ឯការនាំចូល៦ម៉ឺនតោន ពីឥណ្ឌា ជាស្តុកបម្រុងមិនទាន់ប្រើឡើយ

១០៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ថាបេសកជនពិសេសអាស៊ាន សម្រាប់មីយ៉ាន់ម៉ា គួរតែមានអាណត្តិលើសពីមួយឆ្នាំ

១១៖ ៧ខែឆ្នាំនេះ កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ដើមទុនសរុបជាង ១,១៨៩លានដុល្លារ និងបិទទ្វារចំនួន ៤៧រោងចក្រ

១២៖ លោកស្រី ផេឡូស៉ី៖ «សហរដ្ឋអាមេរិកមិនអាចបណ្តោយឱ្យ ចិនបង្កើតទម្លាប់ដាក់សម្ពាធថ្មី លើតៃវ៉ាន់ដាច់ខាត»

១៣៖ មន្រ្តីជាន់ខ្ពស់៖ វិស័យឧស្សាហកម្មកម្ពុជារកចំណូលជាង ៧៥០០លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំនេះ ហើយរំពឹងរួមចំណែកជិត៤០% នៃសេដ្ឋកិច្ច ឆ្នាំ២០២២

១៤៖ ចិនពន្យារពេលសម្រេចចិត្ត លើការដាក់ទណ្ឌកម្ម មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងឥណ្ឌានៅ UN

១៥៖ ក្រសួងកំពុងជំរុញការប្រែក្លាយវិស័យ SMEs បែបគ្រួសារ ទៅជា SMEs បែបឧស្សាហកម្ម ដើម្បីធានានិរន្តន៍ភាពសេដ្ឋកិច្ចជាតិ

១៦៖ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម៖ កម្ពុជានឹងបង្កើតសួនវិទ្យាសាស្ដ្រ យ៉ាងតិច៣នៅឆ្នាំ២០២៥ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចជាតិ

- ព័ត៌មាន Fresh News Plus

១៖ WhatsApp គ្រោងបញ្ចេញមុខងារឯកជនភាពពិសេសៗចំនួន ៣នៅខែក្រោយនេះ

២៖ Samsung ប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4/ Fold4 ជាផ្លូវការហើយ ដោយភ្ជាប់ជាមួយនឹងតម្លៃចេញលក់ផងដែរ

៣៖ World Cup 2022 អាចចាប់ផ្តើមលឿនមុន ១ថ្ងៃ ដែលការបើកឆាកម្ចាស់ផ្ទះកាតា ប៉ះអេក្វាឌ័រ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)