(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៥ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៧ករណីជួញដូរ១១ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០៤២ករណី ឃាត់មនុស្ស៩,៥៨០នាក់ (ស្រី៥៧៧នាក់)៕