(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយយ៉ាងខ្លាំងជូនលោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៊ី ចំពោះមរណភាពរបស់មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្ដាយ ម្ដាយក្មេករបស់លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៊ី ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង ៩:១៥នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាកុសលចិត្ដាពុទ្ធសនូបត្ថម្ភក៍ ពេន យុត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕