(អវកាស)៖ យូរ៉ូប៉ា (Europa) ជាព្រះច័ន្ទមួយ ក្នុងចំណោមព្រះច័ន្ទធំៗទាំង៤ របស់ភពព្រហស្បតិ៍ ដែលជាភពឧស្ម័នយក្សធំជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។ យូរ៉ូប៉ា ត្រូវបានក្រុមអ្នក វិទ្យាសាស្ត្រអះអាងយ៉ាងប្រាកដថា វាអាចមានលាក់មហាសមុទ្រទឹករាវ ដែលមានជម្រៅជ្រៅជាង សមុទ្ររបស់ផែនដី១០ដង និងអាចមានទឹករាវច្រើនជាងនៅលើផែនដី ដល់ទៅ៣ដងឯណោះ។

ហេតុដូច្នេះហើយ ទើបទីភ្នាក់ងារអវកាស NASA នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើការសិក្សា និងគ្រោងបញ្ជូនយានមុជទឹក ទម្លុះផ្ទាំងទឹកកកចូលទៅក្នុងសមុទ្រ ដែលមានជម្រៅចន្លោះពី៥ទៅ ៣០គីឡូម៉ែត្រនោះ នៅឆ្នាំ២០២៦ ដើម្បីធ្វើការសិក្សាពីធាតុផ្សំនៅក្នុងទឹក និងជីវិតដែលអាចកើតមាន នៅក្នុងទម្រង់ណាមួយ ដូចដែលមនុស្សគ្រប់គ្នាតែងនិយាយថា ទីណាមានទឹកទីនោះមានជីវិត។

ចង់ដឹងលម្អិត ស្តីពីបេសកកម្មនេះ សូមទស្សនាវីដេអូ ជាភាសាខ្មែរខាងក្រោម៖

រៀបរៀងដោយ៖ លោក ឥន្ទ វុត្ថា