(សេអ៊ូល)៖ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានបាញ់ព្រមាន បន្ទាប់ពីនាវាល្បាតរបស់កូរ៉េខាងជើង និងទូកនេសាទ​បាន​ឆ្លង​កាត់ព្រំដែន​សមុទ្រ​កំពុងមានជម្លោះ នៅភាគខាងលិច​នៃឧបទ្វីបកូរ៉េ នេះបើយោងតាមការឲ្យដឹងពីសំណាក់​មន្ត្រី​ជាន់​ខ្ពស់របស់កូរ៉េខាងត្បូង បានថ្លែងប្រាប់​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា នាវាល្បាតពីរគ្រឿងរបស់កូរ៉េខាងជើង បានដកថយយ៉ាងលឿន ក្រោយពេល​កងទ័ពជើងទឹកកូរ៉េខាងត្បូង បានបាញ់ព្រមាននៅម៉ោង ៧៖៣០នាទីព្រឹក​។ នាវារបស់កូរ៉េខាងជើងបាន​ឆ្លងកាត់ដែន​បន្ទាត់ភាគខាងជើង (Northern Limit Line) ដែលជាទីមានជម្លោះ និងហាមឃាត់៕