(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (​យប់​៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​១៩​នាក់​ និង​របួសស្រាល​៦៤​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៦​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង​,​ រថយន្ត​ធុន​តូច​៤,​ រថយន្ត​ធុន​ធំ​៥​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​១​លើក​,​ ប្រជែង​៣​លើក​,​ មិន​គោរព​សិទ្ធិ​៣​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​។​

​នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​២,៨៦០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,១៣៦​គ្រឿង​ និង​ពិន័យ​សរុប​១,៧២៤​គ្រឿង​៕​