(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ជួបសន្ទនានិងពិភាក្សាគ្នា ដើម្បីដោះស្រាយស្ថានភាពដោយសន្តិវិធិ។

សេចក្តីថ្លែងការណ៍របស់ ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើង ខណៈដែលសមត្ថកិច្ចឆែកឆេររថយន្ត លោក កឹម សុខា ហើយនឹងចុះទៅកាន់ទីស្នាក់ការ របស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់​អង្រែក្រោម នារសៀលថ្ងៃព្រហស្បត្តិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីព្រឹត្តិការណ៍ចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា។

ស្ថានទូតបានបន្ថែមថា «យើងបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង មិនចាំបាច់ពីការជម្រុញឱ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះ​ជាតិដើម្បីបន្ត​និងការសន្ទនាជាបន្ទាន់​ដើម្បីស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ»

លោក កឹម សុខា បានបដិសេធមិនចូលខ្លួន តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជារកម្ម ជាមួយកញ្ញា ខុម​ ចាន់តារាទី ហៅស្រីមុំ។ អ្នកវិភាគ និងអ្នកច្បាប់មួយចំនួន បានវិភាគថា ការមិនចូលបំភ្លឺនេះ លោក កឹម សុខា អាចប្រឈមនឹងការចាប់ខ្លួន ខណៈដែលអ្នកមួយចំនួនទៀត បានចោទថា នេះជាបទល្មើសជាក់ស្តែង៕