(ភ្នំពេញ)៖ លោក ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានអំពាវអំពាវនាវឱ្យ​ដល់សាធារណជននានា រាយការណ៍ពីជន​ខិលខូចមួយចំនួន ដែលបានយក​ឈ្មោះរបស់លោក ដើរបោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ។

លិខិតរបស់ លោក ប្រាក់ វណ្ណឌី ដែលចេញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជនខិលខូចទាំងនោះ បានប្រើឈ្មោះរបស់ លោក ដើម្បីទៅរៃអង្គាសជាសម្ភារៈ ឬថវិកា សម្រាប់​យកមកចាត់ចែងធ្វើបុណ្យ ឬក៏កសាងអ្វីមួយ ដោយយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកផ្តួចផ្តើមធ្វើបុណ្យ ឬក៏សន្យាតម្លើងបុណ្យសក្តិជាដើម ដោយទាមទារឱ្យ​សប្បុរសជនទាំងនោះ ដោយវេរប្រាក់តាមប្រព័ន្ធ «វីង»។

លោក​ ប្រាក់ វណ្ណឌី ក៏ដូចជា ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្កោលទោសទង្វើទុច្ចរិទ្ធទាំងនោះ ហើយជំរុញឱ្យប្រ​ជាពលរដ្ឋ​រាយការណ៍​ជូនសមត្ថកិច្ច បើសិនជាមានករណី​អ្នកដើរ​បោកបែបនេះ នៅកន្លែងណាមួយ ដើម្បីឈានទៅ​រកការចាប់ខ្លួន​ដើម្បីផ្តន្ទាទោស​ទៅតាមច្បាប់។

ខាងក្រោមនេះជាលិខិតរបស់នាយករងខុទ្ទកាល័យ សម្តេចតេជោ ៖