(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់១៤ករណី, ជួញដូរ១០ករណី និងដឹកជញ្ជូន រក្សាទុក ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៧៩២ករណី ឃាត់មនុស្ស ៩,០៨៤នាក់ (ស្រី៥៦១នាក់)៕