(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១២៥,៧៨២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៣,៥០៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤២,៧៤៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨០,៧៧១នាក់
៤៖ អាយុ៥ឆ្នាំ ៤១៥,៣៣២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៤៣,៣៨១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៧២៧,៩៣០នាក់, ដូសទី៤ចំនួន ៣,៤៧៩,៨១៦នាក់ និងដូសទី៥ចំនួន ៤៦៨,៣០៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕