(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធី បច្ចុប្បន្ន ទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការដែលមានអាសយដ្ឋាន https://portedi.mpwt.gov.kh

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព៍ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៖