(យ៉ាំងហ្គោន)៖ យ៉ាងហោចណាស់មានមនុស្ស ១២នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពី​មានករណីបាក់អណ្ដូងរ៉ែ​មួយកន្លែង​នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃទី២៤ ខែឧសភា។

យោងតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបាក់អណ្ដូងរ៉ែនេះ ដោយសារតែ​មេឃភ្លៀងយ៉ាងខ្លាំងពេញមួយយប់ថ្ងៃអាទិត្យ រហូតមកដល់រសៀលថ្ងៃនេះ ទើបនាំឲ្យមានហេតុការណ៍បាក់​ដីនេះតែម្ដង ខណៈដែលមនុស្សប្រមាណ ២០០នាក់កំពុងតែធ្វើការ។

អ្នកគ្រប់គ្រង​នៅអណ្ដូងរ៉ែ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀត​រងរបួស ខណៈដែលមនុស្ស ៣០នាក់​បាត់ខ្លួន៕