(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ចើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៦ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ និងថ្នាក់បណ្ឌិត ជំនាន់ទី១-ទី២ ដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យទាំងអស់ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នាព្រឹកស្អែក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។

Fresh News TV នឹងផ្សាយផ្ទាល់ (Live) កម្មវិធីនេះ ដោយចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក៕