(បាត់ដំបង)៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ១ខ្នង ដោយសារទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះរវល់ទៅលក់ដូរនៅឯផ្សារ។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើង នាម៉ោង៣៖២០នាទីរសៀល​ ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៦នេះ នៅក្រុមទី១៩ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបន្ដថា ក្រោយកើតហេតុភ្លាមៗ រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានចេញជួយអន្ដរាគមន៍ ប៉ុន្ដែប្រើប្រាស់តែមួយគ្រឿងនោះទេ ហើយក្រោយការបាញ់ពន្លត់ ភ្លើងក៏រលត់ទៅវិញ​​។ ចំពោះការខូចខាតនោះ ត្រូវសមត្ថកិច្ចប្រាប់ថា អស់តែបន្ដិចបន្ដួចប៉ុណ្ណោះ៕