(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅអនុស្ថានីយទី២ (GS2-F8A , F9A) ចាប់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច ចាប់ពីស្ពានអាកាសព្រះមុន្នីវង្ស រហូតដល់មន្ទីរពេទ្យជោរី សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម​ (MV)។

ចំពោះការផ្អាកនេះ អគ្គិសនីកម្ពុជា សូមការអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី ដោយអនុគ្រោះ៕