(ភ្នំពេញ)៖ កម្លាំងនគរបាលល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំ៦កញ្ចប់ ព្រមទាំងម៉ូតូ៤គ្រឿងផងដែរ។

ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅសល់បក្ខពួក៤នាក់ទៀត កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕