(ភ្នំពេញ)៖ ជនសង្ស័យចំនួន១១នាក់ និងថ្នាំញៀន៥កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចាប់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលខណ្ឌបានបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រយប់មិញ ខណៈកម្លាំងសមត្ថកិច្ចចម្រុះ បានកំពុងអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ពេលនោះក៏ប្រទះឃើញជនសង្ស័យ១១នាក់ ជិះម៉ូតូ៥គ្រឿង។

បន្ទាប់ពីមានការសង្ស័យ កម្លាំងនគរបាលបានហៅពួកគេឲ្យឈប់ ដើម្បីធ្វើការឆែកឆេរ ស្រាប់តែរកឃើញ ថ្នាំញៀនលាក់ទុកចំនួន៥កញ្ចប់ រួចក៏បានធ្វើការឃាត់ខ្លួនទាំង១១នាក់ និងដកហូតម៉ូតូ៥​គ្រឿងផងដែរ។ មន្រ្តីនគរបាលបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ អោយ ឡាដាំង ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ឈ្មោះ សោម ប៉ូច ភេទប្រុស អាយុ២០ឆ្នាំ ទី៤ឈ្មោះ ឈៀ យ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ សុខ លីន ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ធី វី ភេទប្រុស អាយុ១៨ឆ្នាំ ទី៧ឈ្មោះ សំឡុង លាភ ភេទប្រុស អាយុ១៨ឆ្នាំ ទី៨ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ទី៩ឈ្មោះ អ៉ំ វុត្ថា ភេទប្រុស អាយុ២៣ឆ្នាំ ទី១០ឈ្មោះ ផេង សេរីរតនា ភេទប្រុស ឆ្នាំ៣២ឆ្នាំ និងទី១១ឈ្មោះ ផុន សុន ភេទប្រុស អាយុ២៤ឆ្នាំ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១១នាក់ ត្រូវបានចាប់បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោចង្វារ ដើម្បីចាត់ការតាមនីតិវិធី៕