(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

សូមបញ្ជាក់ថា លោក សាលើមសៃ គុំម៉ាស៊ីត កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ។

លោករដ្ឋមន្ត្រីការបរទេសឡាវ កាលពីខែកុម្ភៈ កន្លងទៅ ក៏បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ៕