(យេម៉ែន)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិចបានឲ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៤៥នាក់ បានស្លាប់ និងជាច្រើននាក់បានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់ នៅក្នុង​​ទីក្រុង Aden ប្រទេសយេម៉ែន។

យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក បានឲ្យដឹថា មានរថយន្តពីរគ្រឿងបានបើកសំដៅមក​កន្លែង​បន្ទាយ​ទាហារមួយក្នុងតំបន់ Khormaksar ស្របពេលដែល​ទាហារជាច្រើនកំពុងតែ​ប្រមូលផ្ដុំគ្នា ហើយក្រុមអត្តឃាតក៏​បំផ្ទុះ​គ្រាប់បែក ជាមួយរថយន្តតែម្ដង ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច​៤៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ គេនៅមិនទាន់ដឹងថាជាទង្វើរបស់ក្រុមណានោះទេ គ្រាន់តែដឹងពេលនេះ អ្នករបួសត្រូវបានអាជ្ញាធរ និង​ទាហារ​បញ្ជួនទៅកាន់មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ៕