(ភ្នំពេញ)៖ សន្តិសុខយាមផ្ទះវីឡាមួយកន្លែង ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

យ៉ាងណាមិញ មូលហេតុនៃអំពើបាញ់ប្រហារនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ប៉ុន្ដែនៅកន្លែងកើតហេតុ ត្រូវបានគេបញ្ជាក់ថា បណ្ដាលឲ្យជនរងគ្រោះម្នាក់អាយុប្រហែល៥០ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម។

សេចក្ដីរាយការណ៍ជំហានដំបូងអះអាងថា ខ្មាន់កាំភ្លើងបានបាញ់រះទៅជនរងគ្រោះប្រមាណ១០គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕