(ភ្នំពេញ)៖ បញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដែលអូូសអន្លាយរយៈពេលជាង ៤ខែមកនេះ មិនត្រឹមតែបានធ្វើឱ្យប្រទេសអ៊ុយក្រែនទាំងមូលខ្ទេចខ្ទាំនោះទេ សង្គ្រាមនេះបានព្យាយាមទាញទម្លាក់ពិភពលោកទាំងមូលឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចថែមទៀត។

ក្នុងកម្មវិធី Fresh Talk កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ បានបង្ហាញទស្សនរបស់លោក ចំពោះការបញ្ឈប់សង្គ្រាម និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចពិភពលោក។ លោកមើលឃើញថា ការទប់ស្កាត់បញ្ហាទាំងនេះ គឺមានតែអ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ ដែលត្រូវតែហ៊ានធ្វើសម្បទានទឹកដីភាគខាងកើត ឱ្យបំបែកជារដ្ឋតាមការចង់បានរបស់រុស្ស៉ី ដើម្បីប្តូរយកសន្តិភាព៕

សូមទស្សនាការវិភាគរបស់ លោក ម៉ារ យ៉ារិទ្ធ ដូចតទៅ៖