(កោះកុង)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន៨៣០នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២២។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក កាត សំរួម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណបក្សបក្សខេត្តកោះកុង, លោក ហាក់ ឡេង ប្រធានគណបក្សប្រជាជនស្រុកបូទុមសាគរ ព្រមទាំងសមាជិក សមាជិកាបក្ស និងមានការចូលរួមយុវជនយ៉ាងច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក កាយ សំរួម ក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុក ខេត្ត ទៅទទួលចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍ ព្រមទាំងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យខ្ជាបខ្ជួនជានិច្ច។

នៅក្នុងពិធីមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ លោក កាយ សំរួម ក៏បានអាននូវខ្លឹមសារលិខិតរបស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២។

ក្នុងសារលិខិតនេះ ក៏បានបញ្ជាក់ពីភាពខ្លាំងក្នុងការដឹកនាំ និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំបក្សថ្នាក់កំពូលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការរំដោះជាតិ កសាងការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្វែងរកសន្តិភាព តាមគោលនយោបាយឈ្នះឈ្នះ ជូនប្រទេសជាតិ ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិ បានឈានដល់ទទួលជោគជ័យពេញលេញ បរិបូណ៍ និងមានភាពល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

លោក កាយ សំរួម ក៏បានផ្សព្វផ្សាយនូវសម្ធិផលនានា ដែលគណបក្សប្រជាជនអភិវឌ្ឍន៍លើកគ្រប់វិស័យដែលនឹកស្មានមិនដល់នៃការរីកចចម្រើនក្នុងប្រទេសកម្ពុជា និងប្តេជ្ញាចិត្តរក្សាសុខសន្តិភាព ឱ្យនៅស្ថិតស្ថេរចីរកាលជាអមតៈ និងខិតខំបម្រើប្រជាពលរដ្ឋ កសាងនិង អភិវឌ្ឃន៍មូលដ្ឋានបន្តឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱការនេះ គណបក្សប្រជាជនស្រុកបុទុមសាគរ ក៏បានផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់ព្រឹទ្ធាចារ្យ ដែលបានតស៊ូដើម្បីរំដោះជាតិផងដែរ៕