(ម៉ានីល)៖ ផ្នែកជាច្រើននៅក្នុងប្រទេសហ្វីលីពីន បាននិងកំពុងទទួលរងគ្រោះរាំងស្ងួតខ្លាំងបំផុត ដោយសារតែបាតុភូត El Nino ហើយផ្នែកព្យាករណ៍អាកាសធាតុបានឲ្យដឹងថា តំបន់ជាច្រើន នឹងបន្តទទួលរបបទឹកភ្លៀងធ្លាក់តិចតួច និងកន្លែងខ្លះនឹងអត់មានភ្លៀងតែម្តងរហូតដល់ខែសីហា ខាងមុខ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹក ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយវិស័យដែលទទួលរងគ្រោះខ្លាំងជាងគេនោះ គឺកសិកម្មដែលក្រសួងកសិកម្ម ហ្វីលីពីនបានគណនារួចហើយថា ផលខូចខាតទាំងមូលអាចមានទំហំរហូតដល់ទៅ ៨៧លានដុល្លារអាមេរិក ហើយប្រជុំកោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេស ជាកន្លែងដែលបានទទួលរងគ្រោះខ្លាំងជាងគេ។

យ៉ាងណាក៏ដោយ ផ្នែកព្យាករណ៍អាកាសធាតុនៅតែព្រមានថា បើទោះបីជាបាតភូត El Nino ផុតរលត់ក៏ដោយ ក៏មិនប្រាកដថាអាកាសធាតុនឹងប្រសើរឡើងវិញដែរ ដោយហ្វីលីពីន អាចនឹង ប្រឈមមុខបញ្ហាអាកាសធាតុ នៅរយៈពេលពីរខែទៀត៕