(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាសចេញបទចម្រៀងថ្មី គឺបទ «Taste the Feeling» ដែលពាក់ពន្ធ័ជាមួយយុទ្ធសាស្រ្តទីផ្សារសកលយុទ្ធសាស្ដ្រទីផ្សារសកលថ្មី «ស្លាកសញ្ញាតែមួយ» ដែលបង្កើតឡើង​ក្នុងគោលបំណងដើម្បីបង្រួបបង្រួម ក្រុមគ្រួសារ កូកា-កូឡា ឲ្យស្ថិតនៅក្រោមពាណិជ្ជសញ្ញា កូកា-កូឡា តែមួយក៏ដូចជាផ្តល់ភាពងាយស្រួល ដល់​អតិថិជន​ដោយការផ្តល់ជម្រើសកាន់តែច្រើន និងផ្តល់ព័ត៌មានឲ្យកាន់តែច្បាស់នូវភាពខុសៗគ្នានៃផលិតផលដើម្បីពង្រឹងទស្សនៈមួយដែលថា ភេសជ្ជៈ កូកា-កូឡា គឺសម្រាប់មនុស្សគ្រប់រូប។

យុទ្ធសាស្រ្តនេះបានដាក់ឱ្យដំណើរការតាមរយៈ យុទ្ធនាការ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ដែលជាយុទ្ធនាការប្រើប្រាស់គ្រប់រូបភាពសកម្មភាពសាមញ្ញប្រចាំថ្ងៃ ដើម្បីផ្សារ​ភ្ជាប់ទំនាក់ទំនង​ជាមួយអតិថិជន នៅជុំវិញពិភពលោក ក៏ដូចជាផ្តល់នូវបទពិសោធន៍ និងអារម្មណ៍រីករាយដោយការទទួលទានភេសជ្ជៈ កូកា-កូឡា ត្រជាក់ ពិសេសស្របពេលជាមួយនឹងយុទ្ធនាការសាកលនេះ បទ «Taste the Feeling» ដែលផលិតឡើងដោយឌីជេ សិល្បករ និងផលិតករសញ្ជាតិស៊ុយអែត ក៏ដូចជាបេក្ខភាពពានរង្វាន់ Grammy លោក Avicii និងច្រៀងដោយលោក Conrad Sewell ជាតារាចម្រៀង និងអ្នកនិពន្ធទំនុកច្រៀងនៅរដ្ឋ Los Angeles មានដើមកំណើតនៅប្រទេសអង់គ្លេស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារសាកល «ស្លាកសញ្ញាតែមួយ»។ បទចម្រៀងនេះបញ្ចូលនូវបទ​ពិសោធន៍​បែបឌីជីថលថ្មី ជាមួយស្រទាប់ភ្លេងថ្មី (audio signature) បូករួមទាំងអារម្មណ៍គ្រប់កាលៈទេសៈផ្សេងៗគ្នា ពេលទទួលទាន កូកា-កូឡា ត្រជាក់។

ក្រុមហ៊ុន កូកា-កូឡា បានចាប់ដៃជាមួយក្រុមហ៊ុនតន្ត្រី Music Dealers ដើម្បីជ្រើសរើស សិល្បករឯករាជ្យដូចជា លោក Scott Fritz, Jeremy Bircher និង Josh Jones ដែលបានជួយនិពន្ធសាច់​ភ្លេង​នេះឡើង និងបានកែសម្រួលបន្ថែមដោយលោក Avicii ដែលជាដៃគូរសហការដ៏ជិតស្និតរបស់ក្រុមហ៊ុន កូកា-កូឡា។ លោក Joe Belliotti ប្រធានផ្នែកតន្ត្រី (Global Music) របស់ក្រុមហ៊ុន កូកា-កូឡា បានលើកឡើងថា «ទាក់ទងនឹងបទចម្រៀង «Taste the Feeling» យើងគ្រាន់តែយកនូវរូបមន្តបង្កើតបទចម្រៀងដ៏សាមញ្ញមួយ ប្រកបដោយអត្ថន័យ ហើយព្យាយាមបង្កើតជាបទភ្លេងបែប Pop មកបញ្ចូលគ្នា ហើយវាជាបំណងរបស់យើង ក្នុងការបង្កើតតន្ត្រីពិរោះ ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់ពេញចិត្ត ហើយនឹងបន្តស្តាប់បទនោះរាប់សិបឆ្នាំតទៅមុខ»

គោលបំណងនៃការនិពន្ធបទចម្រៀងថ្មីនេះ គឺដើម្បីបង្កើតបទចម្រៀងមួយបទ ដែលអាចជំរុញការផ្សារភ្ជាប់អារម្មណ៍របស់​អតិថិជន ជាមួយម៉ាកសញ្ញា​ក៏ដូចជាផ្សារភ្ជាប់ទាំងអតិថិជន ដែលបាននឹង​កំពុងគាំទ្រ និងអ្នកដែលនឹងទទួលទាន កូកា-កូឡា នៅពេលខាងមុខ។ «Taste the Feeling» ឆ្លុះបញ្ចាំងនូវទិដ្ឋភាពគ្រប់បែបយ៉ាងនៃអារម្មណ៍ និងបទពិសោធន៍នៃការញុំា កូកា-កូឡា ព្រមទាំងភាពច្នៃប្រឌិតដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពសាមញ្ញ នៃការទទួលទានភេសជ្ជៈ កូកា-កូឡា មួយដបអាចធ្វើអោយបរិយាកាសធម្មតាមួយកាន់តែអ៊េម។

លោក Sewell បានផ្តល់ចំណាប់អារម្មណ៍ទៅនឹងបទចម្រៀងថ្មីនេះថា «បទនេះជាបទដែលផ្តល់អារម្មណ៍ល្អពេលស្តាប់ ដែលខ្ញុំគិតថាអ្នករាល់គ្នានឹងចូលចិត្ត ហើយចង់ទាញយកមកស្តាប់​ ខ្ញុំ​ពិតជា​​​មានមោទនភាព ដែលមានបានបកស្រាយបទចម្រៀងមួយបទនេះ។ តួយ៉ាងដូចក្នុងអត្ថបទចម្រៀង គ្មានអ្នកណាម្នាក់អាចបញ្ឈប់ខ្ញុំបានទេ ពេលដែលខ្ញុំទទួលបាននូវរសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ គ្មានអ្វីដែលអាចធ្វើឲ្យខ្ញុំមិនសប្បាយចិត្តនោះទេ និងឃ្លាមួយទៀត អារម្មណ៍ល្អទាំងក្នុងចិត្ត និងជីវិត នៅពេលដែលអ្នកឋិតនៅក្បែរខ្ញុំ បទចម្រៀងគួរឱ្យចាប់អារម្មណ៍ថ្មី ដែលបង្កប់​នូវទស្សនៈសុទិដ្ឋិនិយម ធ្វើឲ្យយើងមានអារម្មណ៍ថារីករាយ នឹងចែករំលែកពេលវេលាដ៏ជិតស្និទ្ធពេលទទួលទាន កូកា-កូឡាត្រជាក់»

លោក សួន ពិសិដ្ឋ ជាអ្នកនិពន្ធ និងតារាចម្រៀងមួយរូបបានផ្តល់ចំណាប់អារម្មណ៍ថា «នេះជាបទចម្រៀងដ៏គួរឲ្យទាក់ទាញ ពេញដោយភាពរីករាយ ដែលនាំមកនូវអារម្មណ៍សុទិដ្ឋិនិយម»។

គួរបញ្ជាក់ថា ​កូកា-កូឡា បានធ្វើឲ្យអតិថិជនចាប់អារម្មណ៍យ៉ាងខ្លាំងនឹងយុទ្ធនាការថ្មីរបស់ខ្លួន រសជាតិនៃអារម្មណ៍ស្រស់ស្រាយ ដែលត្រូវបានគេលើកមកនិយាយច្រើនជាង ១០០,០០០ដង នៅលើបណ្តាញសង្គម Twitter, Facebook និង Instagram ចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការដំបូងរបស់ខ្លួន​ នៅចុងខែមករាឆ្នាំ២០១៦នេះ បើយោងតាមទិន្នន័យ BrandWatch។ ចំណែកឯការប្រើ hashtag #TasteTheFeeling នៅលើបណ្តាញសង្គមវិញ វាត្រូវបានគេលើកមកនិយាយ ជិត ៩៥,០០០ដង និងចំនួននៃការមើលកើនឡើងជាង៧៥ពាន់លានដង។ ជាមួយគ្នានេះដែរ «Taste the Feeling» ត្រូវបានគេយកមកដាក់ឈ្មោះជាផ្លូវការសម្រាប់យុទ្ធនាការ នៃការប្រកួតពានរង្វាន់បាល់ទាត់ UEFA EURO ២០១៦ របស់ក្រុមហ៊ុន កូកា-កូឡា ហើយការប្រកួតនេះនឹងចាប់ផ្តើមនៅ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងប៉ារីស៕