(ថៃ)៖ ​យ៉ាងហោចណាស់មានក្មេងស្រី ១៧នាក់ត្រូវបានស្លាប់​ នៅក្នុងហេតុការណ៍ឆេះអគារស្នាក់នៅរបស់សិស្ស​​មួយ​កន្លែង​ក្នុងប្រទេសថៃ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយនៅមុននេះបន្តិច។

ប៉ូលិសបានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់មានក្មេងស្រី ១៧នាក់ ដែលជាសិស្សស្នាក់​នៅ​ក្នុង​អគារមួយ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ព័ត៌មានបន្ថែមឲ្យលើសពីនេះឡើយ៕