(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៦នេះ លោក​ កុយ​ គួង​ ប្រធានគណៈកម្មាធិការបក្សប្រចាំអូស្ត្រាលី​ និងលោក​ ស៊ូនី​ វង្សវិសិដ្ឋ​ ប្រធានក្រុមការងាររៀបចំ អង្គការចាត់​តាំងយុវជនប្រចាំទីក្រុង Brisbane ប្រទេសអូស្ត្រាលី​ និងក្រុមការងារយុវជនបក្ស​ បានរៀបចំពិធីសម្ភោធ ទីស្នាក់ការ យុវជនបក្សនៅទីក្រុង Brisbane និងពិសារអាហារជួបជុំសមាជិក​ សមាជិកា គណបក្ស CPP នៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី​ ៕