(អាមេរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ចាប់ផ្តើមចាកចេញពីទឹកដី សហរដ្ឋអាមេរិកហើយ នៅ​ថ្ងៃនេះ​ក្នុង​ដំណើ​រទស្ស​នកិច្ច​មក​កាន់​ប្រទេស​វៀត​ណាម ​និងប្រ​ទេស​ជប៉ុន​ រួ​មទាំង​ទៅទស្ស​នកិ​ច្ចដែ​លមិន​ធ្លាប់មា​ន នៅ​កោះ ហ៊ី​រ៉ូហ្ស៊ី​ម៉ា ប្រ​ទេសជ​ប៉ុនផ​ងដែ​រ។ លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក​ដំបូង​គេ​បំផុត​ ដែលទៅទស្សនកិច្ចនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ។

នេះជា​លើកទី​១០​ហើយ ​សម្រាប់​ប្រមុ​ខដឹក​នាំកំពូ​លអា​មេរិក​ ដែល​បានធ្វើ​ដំណើរ​មកកា​ន់​បណ្តាប្រ​ទេសក្នុ​ងតំប​ន់អា​ស៊ី ក្នុ​ងគោល​ដៅពង្រឹ​ងទំ​នាក់ទំ​នងជា​មួយ​ប្រទេស​នៅអាស៊ី​ ទាំង​សេដ្ឋកិ​ច្ច និ​ងពា​ណិជ្ជក​ម្ម ​។

ចំណែកការទៅកាន់ប្រទេសជប៉ុន គេចា​ប់អារ​ម្មណ៍ជា​ងគេក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោកអូ​បាម៉ា ជាន់​លើកោះហ៊ី​រ៉ូហ្ស៊ី​ម៉ា ប្រ​ទេសជ​ប៉ុនជា​លើកដំ​បូងក្នុ​ងរ​យៈពេល​ជិត១​០០ឆ្នាំ​ រ​បស់​ប្រមុខ​ដឹក​នាំកំពូ​លរបស់អាមេ​រិក ​ដែលមិ​នធ្លា​ប់មាន​ចា​ប់តាំង​ពីអាមេ​រិក​ បានទ​ម្លាក់​គ្រាប់បែ​កនុយ​ក្លេអ៊ែ​ទៅលើ ​កោះនេះ៕