(ស្រីលង្កា)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានមនុ​ស្សស្លាប់​​ក្នុងគ្រោះម​ហន្តរាយ​ទឹកជំ​នន់​និងបាក់ដី​នៅប្រទេ​សស្រី​លង្កា បា​នកើន​ឡើងដល់​៧១នាក់​ហើយ ​ហើយមនុ​ស្សចំនួន​ជាង១​២៧នាក់​ផ្សេងទៀត​ នៅប​ន្តបាត់​ខ្លួននៅឡើ​យ។​

ក្រុមជួយសង្គ្រោះរបស់រាជរដ្ឋាភិបាល បាននឹងកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿង ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅជាប់គាំងដោយសារករណីទឹកជំនន់។ ចំណែកភ្លៀង​ជាច្រើនមេ នៅតែបន្តធ្លាក់ឥតឈប់ឈរ។ រហូតម​កដល់​ពេលនេះ​ ក្រុម​ជួយសង្គ្រោះ​តាមឧ​ទ្ធម្ភាគច​ក្រ បាន​ជួយស​ង្គ្រោះប្រជា​ពលរ​ដ្ឋ ប្រមា​ណជាង​៣០០,០​០០នា​ក់ ចេញ​ពីតំបន់ដែលរងគ្រោះដោ​យទឹក​ជំនន់​៕