(ភ្នំពេញ)៖ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ឯកឧត្តម សរ ចំរុង បានផ្ញើលិខិតជូនពរ និងអបអរសាទរ គោរពជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសាជាថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩។

ឯកឧត្តម សរ ចំរុង បានបញ្ជាក់ថា «ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ! តាងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសាជាថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២២»

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមឲ្យឯកឧត្តមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាពិសេសរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដោះស្រាយបញ្ហាធំៗ របស់ប្រទេសជាតិ ក្នុងនាមជាស្ថាប័នកំពូលឯករាជ្យ និងអព្យាក្រឹត។

សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕