(ភ្នំពេញ)​៖ នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៦ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​ ៧​នាក់​ (​ប្រុស​)​ និង​របួសស្រាល​៤​នាក់​ (​ប្រុស​) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្តសរុប​ចំនួន​១៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​,​ រថយន្ត​ធុន​តូច​ ចំនួន​៥​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៥​លើក​ (​ស្លាប់​២​នាក់​),​ ស្រវឹង​ ១​លើក,​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​,​ កត្តា​យានយន្ត​ ១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៨​នាក់​ (​យប់​៦​នាក់​ )​ ។​

​នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣,៣០១​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៤២៨​គ្រឿង​ និង​ពិន័យ​សរុប​ ១,៨៧៣​គ្រឿង​ ៕​