(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីបន្ដឈ្នះលើជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិបន្តការពារខ្លួន ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា

២៖ ក្រុមប្រទេស G7 «យើងនឹងឈរជាមួយអ៊ុយក្រែនជានិច្ច ដរាបណាចាំបាច់»

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះរបស់បក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បង្ហាញពីភាពចាំបាច់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

៤៖ ទីក្រុងសេអ៊ូលជំរុញឲ្យចិន និងរុស្ស៉ីបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យតេស្តសាកល្បងអាវុធនុយក្លេអ៊ែ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន

៦៖ រុស្ស៉ី គំរាមថាការឈ្លានពានណាមួយដោយណាតូ លើតំបន់គ្រីមៀ នឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះត្រូវប្រឈមមុខឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរ ពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំ ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយការគាំទ្រដ៏ធំធេងពីប្រជាជន

៨៖ វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីថា លោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការគាំទ្រពីសហគមន៍អន្តរជាតិ កម្ពុជាអាចគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩ យ៉ាងល្អប្រសើរ

១០៖ ស្រីលង្កាផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈ រយៈពេល២សប្តាហ៍ លើកលែងតែសម្រាប់សេវាកម្មសំខាន់ៗ

១១៖ ប្រមុខបក្សប្រជាជនកម្ពុជា រំលឹកមន្ត្រីបក្សបន្តខិតខំបំពេញភារកិច្ច និងអនុវត្តគោលការណ៍ និងអភិក្រមកំណែទម្រង់បក្ស ដើម្បីធ្វើឱ្យបក្សនៅតែរឹងមាំ និងទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច

១២៖ អ៉ីរ៉ង់ ដាក់ពាក្យស្នើសុំចូលជាសមាជិកក្រុមប្រទេស BRICS

១៣៖ ស្អែកនេះ ប្រមុខការទូតកម្ពុជា នឹងចេញទៅបំពេញទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ

១៤៖ សង្រ្គាមប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន៖ លោក ឌូតើតេ ទំនងជានឹងមិនប្រឈមមុខនឹងការកាត់ទោស ទេ

១៥៖ លោកស្រី ឱ វណ្ណឌីន ដាក់ចេញការណែនាំ៥ចំណុចទៅអភិបាលរាជធានី-ខេត្ត ដើម្បីជំរុញការងារដាក់វ៉ាក់សាំងដូសជំរុញ ពិសេសដូសទី៣ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

១៦៖ វិភាគអន្តរជាតិ៖ តើការបាត់បង់ទីក្រុង Sievierodonetsk ទៅក្នុងដៃរុស្សុី មានន័យដូចម្ដេចចំពោះអ៊ុយក្រែន?

១៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

- ព័ត៌មាន Fresh News Plus

១៖ ទោះបីមានអ្នក Follow ក្នុង TikTok ច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែ Khaby Lame រកចំណូលបានតិចជាង Charli D’Amelio

២៖ Instagram នៅតែជួបបញ្ហា បើទោះបីជាប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ក៏ដោយ

៣៖ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ប្រមាណ ៥០លានគ្រឿង ត្រូវបានជាប់គាំងលក់មិនចេញ ដោយសារបញ្ហាមួយចំនួន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)