(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស៕