(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បានប្រកាសជូនដំណឹងដល់សាធារណជន និងប្រជាជនកម្ពុជាទាំងអស់ ប្រយ័ត្នចាញ់បោកជនទុច្ចរិត ដែលយកឈ្មោះ វីដេអូ និងរូបភាពរបស់លោក ទៅបង្កើតគណនីហ្វេកប៊ុក (Facebook) ក្លែងក្លាយក្នុងចេតនាមិនល្អ ។

អ្នកឧកញ៉ាបានបង្ហោះសារលើ Facebook ផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា «សូមជម្រាប ពុក ម៉ែ បងប្អូន និងប្រិយមិត្តទាំងអស់គ្នាមេត្តាជ្រាបថាថ្មីៗនេះ ខ្ញុំបាទទទួលបានព័ត៌មានថា មានទំព័រហ្វេសប៊ុកមួយចំនួន ដែលមានការផ្សព្វផ្សាយ និងយកវីដេអូ និងរូបភាពខ្ញុំបាទទៅប្រើប្រាស់ក្នុងរូបភាព និងចេតនាមិនល្អ មានដូចក្នុងរូបភាពដែលបានបង្ហាញនេះ។ ទំព័រហ្វេសប៊ុក (Page) ទាំងនេះមិនមែនជាគណនីរបស់ខ្ញុំទេ ដូចនេះសូមមិត្តទាំងអស់គ្នាប្រយ័ត្នចាញ់បោក អាខោននេះ»

អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា Facebook Page របស់លោកប្រើ គឺមានតែមួយគត់មានឈ្មោះគឺ «Leng Navatra ឡេង ណាវ៉ាត្រា» ដែលមានសញ្ញាគ្រីស។ ហើយជនដែលយករូបអ្នកឧកញ៉ា យកទៅបង្កើតជាគណនីក្លែងក្លាយ ឈប់ជាបន្ទាន់។

អ្នកឧកញ៉ា ក៏ស្នើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ Report ដើម្បីឲ្យ Facebook លុបគណនីខាងលើ កុំឲ្យដើរបោកប្រាស់គេឯងទៀត៕