(សហរដ្ឋអាមេរិក)៖ សមាជិក-សមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាដែលរស់នៅទីក្រុងជែកសិនវៀល (Jacksonville) នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានមកជួបជុំគ្នាប្រារព្ធកម្មវិធីខួបលើកទី៧១នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២២) យ៉ាងសប្បាយរីករាយ។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នាគេហដ្ឋានលោក កឹម ច័ន្ទដារ៉ា ស្ថិតនៅទីក្រុងជែកសិនវៀល រដ្ឋផ្លរីដា ជាមួយវត្តមានអ្នកចូលរួមប្រមាណ៥០នាក់ទៀត៕