(ព្រៃវែង)៖ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី២៥ ខែមិថុនា ឆ្នាំ២០២២ លោក បេ ទាឡេង អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្គរសរ អមដំណើរដោយលោកស្រី ព្រំ ចន្ថា, លោក អ៊ុច ពង្ស និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្គរស ព្រមទាំងអាជ្ញាធរឃុំអង្គរស ចូលរួមប្រគល់ផ្ទះជូនគ្រួសារគ្មានទីជំរកស្នាក់នៅឈ្មោះ ភុន ត្រង។

ផ្ទះដែលត្រូវប្រគល់ជូននៅថ្ងៃនេះមានទំហំ ៤.២ម៉ែត្រ គុណនឹង៥.៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី នៅភូមិអង្គរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឆែម សាវុធ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេសាង, លោក បេ ទាឡេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្គរស លោកស្រី ព្រំ ចន្ថា, លោក អ៊ុច ពង្ស អនុប្រធានក្រុមការងារ្នាក់ស្រុកចុះជួយឃុំអង្គរស និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្គរស៕