(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការអនុវត្តវិធានការពិន័យតាម អនុក្រឹត្យលេខ៣៩អនក្រ.បក គួបផ្សំ នឹងការអបរំ បានធ្វើឲ្យស្មារតីគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក មានភាពល្អប្រសើរជាងមុន ហើយប្រជាពលរដ្ឋច្រើនលើសលប់បានចូលរួមអនុវត្តដោយស្មោះស្ម័គ្រ។

វិធានការនេះនឹងត្រូវបន្តអនុវត្តឲ្យកាន់តែមានវឌ្ឍនភាពថែមទៀត ប្រកបដោយភាពទន់ភ្លន់តែមុឺងម៉ាត់ គួបផ្សំការពិន័យ និងការអប់រំលើទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរុឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ដែលប្រព្រឹត្តអំពើល្មើសចំនួន៧ និងចំពោះយានយន្តធុនស្រាល យានយន្តធុនធ្ងន់ ដែលប្រព្រឹត្តអំពើល្មើសចំនួន៩។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍នៅគ្រប់ពេល និងគ្រប់ទីកន្លែង ព្រោះការធ្វេសប្រហែស ឬការប្រព្រឹត្តល្មើសច្បាប់ដោយចេតនា ឬអចេតនានឹងនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតក្នុងស្ថានភាព ដែលចរាចរណ៍កាន់តែមមាញឹក៕