(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញប្រកាស ស្ដីពីការដាក់ឱ្យប្រើប្រាស់អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។ នេះបើតាមលិខិតប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ អនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍នេះ មានគោលបំណងដើម្បីអភិវឌ្ឍ និងលើកកម្ពស់តម្លៃបុគ្គល និងវិជ្ជាជីវៈរបស់បុគ្គលនីមួយៗ តាមរយៈការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយសីលធម៌ និងសេចក្ដីថ្លៃថ្នូរ ក្នុងគោលដៅអភិវឌ្ឍស្ដង់ដា និងគុណភាពអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ និងបង្កើនធនធានសិស្ស/សិក្ខាកាម ទាំងគុណភាព និងបរិមាណក្នុងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាលិខិតប្រកាសរបស់ក្រសួងទេសចរណ៍៖