(ក្រិក)៖ ទីបំផុតឆ្មាំការពារដែនសមុទ្ររបស់ប្រទេសក្រិក បានរកឃើញបំណែករបស់អាកាសចរណ៍ អេហ្ស៊ីប EgyptAir flight MS804 នោះហើយ នៅក្បែរកោះមួយរបស់ខ្លួន ក្នុងដែនសមុទ្រ មេឌីទែរ៉ាណេ ដែលនាំឲ្យគ្រប់គ្នាសង្ឃឹមថា នឹងរកឃើញយន្តហោះទាំងមូលក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍អន្តរជាតិ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

មុននេះបន្តិចរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់ យន្តហោះរបស់អាកាសចរណ៍អេហ្ស៊ីបបានថ្លែងថា ការបាត់ខ្លួននិងធ្លាក់នេះទំនងជា ពាក់ព័ន្ធនឹងអំពើភេរវកម្ម ជាជាងមកពីបញ្ហាបច្ចេកទេស។

សម្រាប់ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការរុករកនឹងមានការចេញផ្សាយ នាពេលបន្តិចទៀតនេះ៕