(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ គ្រីស្ពីគ្រីម (Krispy Kreme) បានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកធ្វើការសិក្សាពីវិសាលភាព ប្រវត្តិ និងដំណើរពីការធ្វើនំដូណាត់របស់ Krispy Kreme ដែលជាម៉ាកដ៏ល្បីពីសហរដ្ឋអាមេរិក។

Krispy Kreme ត្រូវបាននាំចូលដោយក្រុមហ៊ុន EFG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ដែលនឹងសម្ពោធដាក់លក់ជាផ្លូវការនៅថ្ងៃទី២២ ខែឧសភា ដ៏ខ្លីខាងមុខនេះ។

សព្វថ្ងៃ Krispy Kreme  មានជាងហាង ១០០០ ហាងក្នុងប្រទេសចំនួន ២៧ ហើយកម្ពុជា ជាប្រទេសទី២៧ ដែលទទួលបានសិទ្ធិយកមក ដាក់លក់ជូនប្រជាជនកម្ពុជា ឲ្យទទួលបាននូវរសជាតិ បទពិសោធន៍ និងវប្បធម៌ចែករំលែកដែលនុំដូណាត់ Krispy Kreme នឹងផ្តល់ជូន។  

នំដូណាត់ អាចបរិភោគជាអាហារសម្រន់គ្រប់ពេលវាលា ទាំងព្រឹក ថ្ងៃ និងល្ងាច ជាពិសេស ជាអាហារសម្រន់ដ៏សាកសមសម្រាប់កិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ។ ក្នុងកម្មវិធីនេះ ក្រុមអ្នកសារព័ត៌មាន ក៏មានឱកាសភ្លក់រស់ជាតិថ្មី នៃនំដូណាត់ក្ដៅៗដែលទើបតែចេញពីម៉ាស៊ីនចម្អិនផងដែរ។

គួរបញ្ចាក់ផងដែរថា ហាងនំដូណាត់ Krispy Kreme ដែលជាកូនទី៦ របស់ក្រុមហ៊ុន EFG  បន្ទាប់ពី ៥ ម៉ាកផ្សេងទៀត ដូចជា ខូស្តា ខូហ្វី( Costa Coffee)  ឌឹ ភីហ្សា ខមផេននី (The Pizza Company) ប៊ីប៊ីឃ្យូ ឈិកខិន(BBQ Chicken) ស្វេនស្សិន (Sweensen’s) និង ដេរី ឃ្វីន (Dairy Queen)។  Krispy Kreme មានអស័យដ្ឋាននៅកែងផ្លូវលេខ៣០២ និង៥១ (ផ្លូវប៉ាស្ទ័រ) បឹងកេងកង់១ រាជធានីភ្នំពេញ ហើយមានគម្រោង ពង្រឹងឲ្យបាន ១០ហាង ក្នុងរយៈពេល ៥ឆ្នាំនេះ៕