(ព្រះសីហនុ)៖ ជនបរទេស២នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ទាប់ពីធ្វើសកម្មភាព លួចលុយ និងលិខិតឆ្លង​ដែនពីជនបរទេស​ដូចគ្នា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅស្រុកសៀមរាប ខេត្តសៀមរាប។

បើតាមរបាយការណ៍របស់​នគរបាល បានបញ្ជាក់ថា បន្ទាប់ពីទទួល​បណ្ដឹងពីជនរងគ្រោះ ឈ្មោះ ​CHRISTOPHER BLACK ភេទប្រុស​ អាយុ ២៨ឆ្នាំ​ ជនជាតិអង់គ្លេស​ រួចមកកម្លាំងកម្លាំង ក្រោមបញ្ជាផ្ទាល់​ពីលោកឧត្តមសេនីយ៍​ស្នងការ បានបើការស៊ើបអង្កេត និងឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចភូមិកោះតូច​ សង្កាត់កោះរ៉ុង​ ក្រុងព្រះសីហនុ។

របាយការណ៍ដ៏ដែលបានបន្ថែមថា ជនសង្ស័យទី១ឈ្មោះ JULLE SOARES MASTINS ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ព័រទុយហ្គាល់​ កាន់លិខិតឆ្លងដែន​លេខN837346 និងទី២ឈ្មោះ LEILA DA CANHA ភេទស្រី​ អាយុ២៨ឆ្នាំ ​ជនជាតិអង់គ្លេស​ កាន់លិខិតឆ្លងដែន​លេខ N308755395។

ក្រោយពីធ្វើការឃាត់កម្លាំង​នគរបាលខេត្តព្រះសីហនុ ធ្វើការទំនាក់ទំនងទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីយកជនសង្ស័យទាំង២ ចាត់ការតាមនីតិវិធី៕