(អេហ្ស៊ីប)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Airbus Group បានធ្លាក់ចុះ ១,៣ភាគរយនៅប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីយន្តហោះ Airbus 320 របស់​ក្រុមហ៊ុន EgyptAir ជើងហោះហើរ Flight 804 ផ្ទុកមនុស្ស ៦៦នាក់ បានធ្លាក់ ខណៈពេលហោះហើរពីប្រទេសបារាំង ទៅកាន់ប្រទេសអេហ្ស៊ីប។

យោងតាមរបាយការណ៍របស់ MarketWatch បានឲ្យដឹងថា ភាគហ៊ុនរបស់ Airbus Group បានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន EgyptAir ប្រកាសថា យន្តហោះដឹកអ្នកដំណើរ ៦៦នាក់ ត្រូវបានធ្លាក់ ដែល​ព័ត៌មាននេះ បានទាញ​ឲ្យ​ភាគហ៊ុនរបស់ក្រុមហ៊ុន Airbus Group បានធ្លាក់ចុះដែរ។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានគេរាយការណ៍មកថា បានបាត់​ពីរ៉ាដា នៅម៉ោង ២៣៖០៩នាទី ខណៈពេល​ហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ជាមួយ​នឹងមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់៕