(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀចំស្តង់ដារជាតិ សម្រាប់អង្ករផ្ការំដួល និងអង្កករច័ន្ទសែនសរ ដើម្បីជំរុញការនាំចេញអង្ករ ឲ្យប្រកាន់ខ្ជាប់នូវផលិតផល ដែលជាអត្តសញ្ញាណជាតិ។

ស្តង់ដារជាតិសម្រាប់អង្ករ២ប្រភេទនេះ នឹងត្រូវរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកកម្ម ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ក្រសួងបានរៀបចំសិក្ខាសាលាមួយ ស្តីពីការរៀបចំសេចក្តីព្រាង​សង់ដារកម្ពុជា សម្រាប់អង្ករផ្ការំដួល និងអង្ករច័ន្ទសែនសរ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វេ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោក ចម ប្រសិទ្ធិ បានថ្លែងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញអង្ករ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការបោះជំហានចូលបប្រឡូកក្នុងវិស័យ ផលិតកម្ម និងអាជីវកម្ម នៅលើទីផ្សារជាតិ តំបន់ និងអន្តរជាតិ ការបង្កើតនូវស្តង់ដារកម្ពុជាំ ឬហៅថាស្តង់ដារជាតិ សម្រាប់ផលិតផលអាទិភាព និងសម្រាប់ផលិតផលលើគ្រប់វិស័យ គឺជាកត្តាមួយចំនួន ចាំបាច់បំផុតសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

លោក ចម ប្រសិទ្ធិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ថ្មី ដោយកំណត់ឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម យកតែផលិតផលស្រូវអង្គរចំនួន២ប្រភេទ គឺអង្ករផ្ការំដួល និងអង្ករច័ន្ទសែនសរ មកសិក្សារៀបចំឲ្យមានជាស្តង់ដារជាតិ ដែលជាអត្តសញ្ញាណអង្ករកម្ពុជា សម្រាប់បង្ហាញនៅលើទីផ្សារតំបន់ និងអន្តរជាតិ»

គួរបញ្ជាក់ថា នៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង៥០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕