(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៣៥,៩៩៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១៨,៥៦០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៨,៥២៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧០,២៣៤នាក់
៤៖ អាយុ៥ឆ្នាំ ៤០៤,៣៧៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤០៦,៦៦៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,២០៨,៨៥២នាក់ និងដូសទី៤ ចំនួន ២,៥១០,៣០៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕