(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ហេង ប៊ុន្នី ប្រធានគណៈកម្មាធិការបក្សស្រុកបរកែវ និងក្រុមការងារគណបក្ស បានចុះដឹកនាំយុទ្ធនាការឃោស រកសំឡេងឆ្នោតរបស់គណបក្សប្រជាជន នៅភូមិបាអរឃុំកិះចុង ដោយមានសមាជិកសមាជិកាចូលរួម១០៩នាក់ (ស្រី៤៣នាក់)។

ក្នុងឱកាសនោះលោក ហេង ប៊ុន្នី បានប្រាប់ប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅឱកាសដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត,លោក ហេង ប៊ុន្នី ក៏បានថ្លែងអំណរគុណសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២បានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំកូតាគណបក្សប្រជាជនកម្ពុជា សំដៅបន្តការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមលើនេះទៀតលោក ហេង ប៊ុន្នី បញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋទេ មិនសន្យាចោលតែសមិទ្ធផលកើតឡើងព្រោងព្រាតតាមភូមិឃុំ ស្រុកទូទាំងប្រទេស។ ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា ទេវតាបាចផ្កា»

សូមរំលឹកថា យុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់មានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕