(រតនគិរី)៖ លោក អ៊ាវ ហៃ សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាឃុំបន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកឃ័រ ចែកខិត្តបណ្ណព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ លេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោតដល់អ្នកអ្នកគាំទ្រ។

នៅក្នុងឱកាសនោះ លោក អ៊ាវ ហៃ បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យនៅតាមមូលដ្ឋានក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន។

លោកប្រាប់ប្រជាពលរដ្ឋថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសស្រុកអណ្តូងមាស ខេត្តរតនគិរី បស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្សដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាថ្ងៃអនាគត។

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ត្រង់ចំណុចនេះ, លោក អ៊ាវ ហៃ ប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង។

បន្ថែមលើនេះទៀតលោក អ៊ាវ ហៃ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលរត់ចោលបងប្អូនរួមសុខទុក្ខជាមួយគ្នាលទ្ធផលកើតមានព្រោងព្រាតតាមភូមិ ឃុំ ស្រុក។ ដូច្នេះប្រជាពលរដ្ឋ ត្រូវបន្តគាទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីភូមិ ឃុំមានការអភិវឌ្ឍរីកចម្រើនថែមទៀត៕